
ប្រធានសាខា ប.ស.ស ខេត្តតាកែវអំពាវនាវ ម្ចាស់សហគ្រាស និង រោងចក្រ ជម្រុញឱ្យមានការផ្សព្វផ្សាយអត្ថប្រយោជន៍ប័ណ្ណសមាជិក ប.ស.ស. ដល់កម្មករនិយោជិត
តាកែវ៖លោក កឹម ចណ្ណារិទ្ធ ប្រធានសាខាប.ស.ស ខេត្តតាកែវបានធ្វើការអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និង តំណាងរោងចក្រទាំងអស់ ដែលបានចូលរួមសិក្ខាសាលានាពេលនេះ ត្រូវជម្រុញការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងអត្ថប្រយោជន៍ប័ណ្ណសមាជិក ប.ស.ស. ទៅកាន់បងប្អូនកម្មករនិយោជិតឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់កាន់តែច្បាស់អំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវទទួលបានពីរបបសន្ដិសុខសង្គម ជាពិសេសចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថលថ្មីៗរបស់ប.ស.ស.ឱ្យបានគ្រប់ៗគ្នា។








