
អភិបាលខេត្តតាកែវ លើកទឹកចិត្តឱ្យបង្កើនការផលិតចំណីអាហារ ប៉ាត់តេ និងហតដកក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលពីបរទេស
ឯកឧត្តម វ៉ី សំណាង ចុះទស្សនកិច្ចសិក្សា និងពិនិត្យសង្វាក់ផលិតកម្ម នៅសហគ្រាសកែច្នៃ និងវេចខ្ចប់អាហាររបស់ក្រុមហ៊ុន «ណាប់ អេ ហ្វូដ អេន ប៊ី» (NAP Food & B) ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។







