
អភិបាលស្រុកបាទី ជំរុញឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចឃុំត្នោត បង្កើនប្រសិទ្ធភាពការងារ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «ពិធីសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រឹះស្ថានសិក្សា អង្គភាពចំណុះ និងប្រជាការពារភូមិ» នៅសាលាឃុំត្នោត ស្រុកបាទី នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានជំរុញទៅដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចឃុំត្នោត សូមបង្កើនប្រសិទ្ធិភាពការងារ និងដោះស្រាយបញ្ហាប្រឈម សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។











