
អភិបាលស្រុកទ្រាំង អញ្ជើញចុះពិនិត្យ និងជំរុញការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយនៅឃុំចំនួន៤ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព
តាកែវ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញចុះពិនិត្យមើលសកម្មភាពការងារជាក់ស្តែង និងជំរុញការផ្តល់សេវារដ្ឋបាលតាមយន្តការ «ច្រកចេញចូលតែមួយ» នៅរដ្ឋបាលឃុំចំនួន ៤ រួមមាន ឃុំអង្គខ្នុរ ឃុំធ្លក ឃុំសំបួរ និងឃុំស្រង៉ែ។ ក្នុងបេសកកម្មចុះពិនិត្យការដ្ឋានការងារនេះដែរ ក៏មានការអញ្ជើញអមដំណើរដោយ លោក សម រតនៈ នាយករដ្ឋបាលសាលាស្រុក និង លោក ង៉ែត សុរ៉ាត់ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកទ្រាំង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។











