
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ២រូប ដែលបានច្បាប់សម្រាកមកលេងស្រុកកំណើត
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ថ្មីៗនេះ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកសម្ភារ ព្រមទាំងថវិកាទៅឧបត្ថម្ភជូនវីរកងទ័ពជួរមុខចំនួន ២ រូប ដែលបានទទួលការអនុញ្ញាតច្បាប់ពីលោកមេបញ្ជាការ ដើម្បីមកលេងស្រុកកំណើត និងជួបជុំគ្រួសារ។











