
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះពិនិត្យសកម្មភាពបូមទឹកសង្គ្រោះស្រូវនៅស្ថានីយបន្ទាយធ្លាយ និងការដឹកជញ្ជូនផលដំណាំរបស់កសិករ
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាព និងសកម្មភាពបូមទឹកជាក់ស្តែងនៅ «ស្ថានីយបូមទឹកបន្ទាយធ្លាយ» ដើម្បីធានាផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំស្រូវ និងកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន។











