
អភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យស្ថានភាពលក់ដូររបស់អាជីវករក្នុងផ្សារព្រៃយុថ្កា
តាកែវ៖ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពទូទៅនៃការលក់ដូររបស់បងប្អូនអាជីវករ នៅទីតាំងផ្សារព្រៃយុថ្កា ស្ថិតក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ក្នុងសកម្មភាពចុះសាកសួរសុខទុក្ខដល់ស្តង់ និងតូបលក់ដូរផ្ទាល់ លោក ភួន ឈីម បានជួបប្រស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាលជាមួយអាជីវករ សាកសួរពីជីវភាពរស់នៅ ស្ថានភាពនៃការលក់ដូរប្រចាំថ្ងៃ ព្រមទាំងបានស្ដាប់នូវរាល់សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់បងប្អូនអាជីវករក្នុងផ្សារ។











