
អភិបាលស្រុកអង្គរបូរី អញ្ជើញជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនប្រជាការពារភូមិ ៦០នាក់ នៅឃុំព្រៃផ្គាំ
តាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋានការងារជូនដល់បងប្អូនប្រជាការពារភូមិចំនួន ៦០នាក់ មកពីភូមិទាំង៦ ក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។











