
អភិបាលស្រុកកោះអណ្ដែត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូបមន្ត្រីរាជការ កម្លាំងប្រជាការពារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត បានអញ្ជើញដឹកនាំ «កិច្ចប្រជុំផ្សព្វផ្សាយការបំពេញប្រវត្តិរូប ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា មន្ត្រីភូមិ និងប្រជាការពារភូមិ ដែលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» នៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយក-នាយករងរដ្ឋបាលស្រុក, ប្រធាន-អនុប្រធានការិយាល័យ និងអង្គភាពជុំវិញស្រុក ព្រមទាំងមេឃុំ និងស្មៀនឃុំទាំង ៦ នៃស្រុកកោះអណ្ដែត។











