
អាជ្ញាធរក្រុងដូនកែវ ចុះបាញ់ថ្នាំកម្ចាត់មូសខ្លា និងចែកថ្នាំអាបែត ជូនប្រជាពលរដ្ឋក្នុងសង្កាត់រកាក្នុង ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម
តាកែវ៖ នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ ព្រមទាំងសហការី និងមន្ត្រីជំនាញការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំណែនាំប្រជាពលរដ្ឋ ចែកថ្នាំអាបែត និងបាញ់ថ្នាំកម្ចាត់មូសខ្លាដោយផ្ទាល់ នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាលដាលនៃជំងឺគ្រុនឈាម។











