
ប្រធានសាលាដំបូងខេត្តតាកែវ ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ ពន្លឿនការចាត់ការសំណុំរឿងអនុវត្តដោយបង្ខំ និងសំណុំរឿងអាទិភាពឱ្យបានត្រឹមត្រូវតាមនីតិវិធី
ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច និងបានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីក្រឡាបញ្ជីទាំងអស់ យកចិត្តទុកដាក់ពន្លឿនចំណាត់ការលើសំណុំរឿងដែលកំពុងរង់ចាំការដោះស្រាយ ជាពិសេសសំណុំរឿងដែលត្រូវបានកំណត់ជា «សំណុំរឿងអាទិភាព» ។







