
ឯកឧត្តម វ៉ី សំណាង ណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសទំនិញគេចពន្ធឆ្លងដែនឱ្យបានម៉ឺងម៉ាត់
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសតែងតាំងប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន» ដែលប្រកាសតែងតាំងលោក ព្រំ ប៊ុនថន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំប្រធានស្នាក់ការច្រកទ្វារអន្តរជាតិភ្នំដិនថ្មី ត្រូវតែសហការគ្នាជាមួយនឹងកងកម្លាំងដែរឈរជើងតាមបណ្តោយព្រំដែន ទប់ស្កាត់ និងបង្រ្កាបបទល្មើសទំនិញគេចពន្ធឆ្លងដែន ជាពិសេសបទល្មើសជួញដូរមនុស្ស ជួញដូរអាវុធខុសច្បាប់គ្រប់ប្រភេទ ។







