
អភិបាលខេត្តតាកែវបើកសិក្ខាសាលាផ្សព្វផ្សាយ “ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ”
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ” ដល់មន្ត្រីអប់រំ និងមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិក្នុងខេត្តតាកែវ និងមន្ត្រីមកពីខេត្តកោះកុង កំពង់ស្ពឺ កែប កំពត និងព្រះសីហនុ។







