
អភិបាលរងខេត្តតាកែវ ជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក ពន្លឿនការកំណត់ព្រំប្រទល់ដែនដីឱ្យបានត្រឹមត្រូវ និងទាន់ពេលកំណត់ត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៦
តាកែវ៖ ក្នុងឱកាសបើកកិច្ចប្រជុំស្តីពីការងារកំណត់ព្រំប្រទល់ខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ នាព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំតូចរដ្ឋបាលខេត្ត លោក ព្រំ គន្ធិ បានរំលេចនូវលិខិតណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលបានណែនាំជំរុញ និងពន្លឿនការកំណត់ព្រំប្រទល់រដ្ឋបាលដែនដីនៅតាមរាជធានី-ខេត្ត ឱ្យបានបញ្ចប់ជាស្ថាពរត្រឹម ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។







