
លោកស្រី ឡុង បូណារេត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកោះអណ្ដែត
តាកែវ៖ នារសៀលថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកកោះអណ្ដែត» ស្ថិតនៅសាលប្រជុំរដ្ឋបាលស្រុកកោះអណ្ដែត។







