
ព្រះករុណាព្រះមហាក្សត្រ នឹងប្រោសប្រទាននូវព្រះរាជសារ ក្នុងកម្មវិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ទ្រង់សព្វព្រះរាជហឫទ័យ នឹង ប្រោសប្រទាននូវព្រះរាជសាររបស់ព្រះអង្គក្នុងកម្មវិធីបើកនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ក្នុងខណៈកម្ពុជា ទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនោះ។







