
លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជូនវីរយុទ្ធជនដល់គេហដ្ឋាន
លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានដឹកនាំប្រតិភូអមដំណើរ ចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់គេហដ្ឋាន វីរៈកងទ័ពចំនួន ១រូប ដែលបានមកសម្រាកកម្សាន្តនៅស្រុកកំណើត ស្ថិតនៅភូមិថ្កូវ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។







