
អាជ្ញាធរខេត្តតាកែវ ចាត់ទុកវិស័យសាសនា និងគ្រប់ស្ថាប័នពាក់ព័ន្ធ ដើរតួយ៉ាងសំខាន់ក្នុងការអប់រំពង្រឹងស្មារតីពលរដ្ឋ ដើម្បីទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ
តាកែវ៖ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត បានលើកឡើងថា ការងារបង្ការ និងទប់ស្កាត់អំពើជួញដូរផ្លូវភេទ ព្រមទាំងការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មមិនអាចខ្វះបានពីគ្រប់វិស័យ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យសាសនាដែលជាគ្រឹះអប់រំផ្លូវចិត្តដ៏សំខាន់នៅក្នុងសង្គម។







