
អភិបាលខេត្តតាកែវប្រាប់មន្ត្រីនគរបាលអន្តោប្រវេសន៍ដែលចុះទៅតាមរោងចក្រសហគ្រាសត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈចំពោះជនបរទេសដែលជាអ្នកវិនិយោគ
តាកែវ៖ នៅក្នុងជំនួបជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ ដែលចុះមកពិភាក្សា និងស្នើសុំកិច្ចសហការជាមួយរដ្ឋបាលខេត្តតាកែវ ក្នុងការចុះមកពិនិត្យលិខិតស្នាមរបស់ជនបរទេសតាមបណ្តារោងចក្រ សហគ្រាស ឯកឧត្តមអភិបាលខេត្តតាកែវ វ៉ី សំណាង បានធ្វើការគាំទ្រថា អាជ្ញាធរខេត្តនឹងរួមសហការជាមួយសមត្ថកិច្ចអន្តោប្រវេសន៍ក្នុងការចុះមកធ្វើកិច្ចការនេះ ក៏ប៉ុន្តែសមត្ថកិច្ចដែលចុះធ្វើកិច្ចការនេះត្រូវធ្វើការប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។







