
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ ដែលសមិទ្ធផលនេះ ជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ នឹងអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលផ្លូវចំនួន៣ខ្សែនៅខេត្តក្រចេះ ដែលសមិទ្ធផលទាំងនេះមានសារសំខាន់ណាស់សម្រាប់ការតភ្ជាប់ផ្ទៃក្នុង និងជំរុញសេដ្ឋកិច្ចតំបន់ ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ។







