
លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមូលនិធិឃុំធ្លក ឆ្នាំ២០២៦ និងស្នើឱ្យប្រជាពលរដ្ឋរួមគ្នាជួយតាមដានគុណភាព
តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងមានការអមដំណើរដោយ លោកអភិបាលរងស្រុក និងលោកនាយករងរដ្ឋបាលស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្ត «គម្រោងសាងសង់ផ្លូវបេតុង មូលនិធិឃុំ ឆ្នាំ២០២៦» ស្ថិតនៅក្នុងភូមិសំណខ្មៅ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។











