
អភិបាលក្រុងដូនកែវ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពអនាម័យកន្លែងលក់ដូរបក្សី នៅផ្សារធំតាកែវ
តាកែវ៖ ដើម្បីលើកកម្ពស់សុខអនាម័យ និងសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំក្រុមការងារសហការី រួមជាមួយមន្ត្រីជំនាញពេទ្យសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ចុះពិនិត្យការបំពាក់ និងរៀបចំសម្ភារៈបម្រើឱ្យការលក់ដូរបក្សី នៅទីតាំងផ្សារធំតាកែវ ស្ថិតក្នុងក្រុងដូនកែវ។











