
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វត្តមានឯកឧត្តមប្រធានរដ្ឋសភាអូស្ត្រាលី នៅកម្ពុជាបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនៃប្រទេសទាំងពីរ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាប្រទេសអូស្ត្រាលី នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តម អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។







