
សភាសហព័ន្ធរុស្ស៊ី បញ្ជាក់ពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោ ក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។







