
អាជ្ញាធរស្រុកកោះអណ្ដែត ចុះពិនិត្យស្ថានភាពទឹកជំនន់ និងបញ្ជាឱ្យបិទទ្វារទឹកទំនប់លោក ដើម្បីការពារស្រូវប្រជាពលរដ្ឋ
តាកែវ៖ អាជ្ញាធរស្រុកកោះអណ្តែត ដឹកនាំដោយលោក ភួន ឈីម អភិបាលស្រុក រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលកំពុងហូរធ្លាក់មកពីទន្លេមេគង្គ ចូលមកក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ខេត្តតាកែវ នារសៀលថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ ។











