
លោកជំទាវ ហ៊ុន ម៉ាលី អញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ និងសម្ភារឧបភោគបរិភោគ ប្រគេនព្រះសង្ឃ ៥វត្ត នៅស្រុកកោះអណ្ដែត
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវ ហ៊ុន ម៉ាលី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនព្រះវស្សា បច្ច័យ និងសម្ភារបូជាផ្សេងៗ ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៥ ស្ថិតនៅក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ។







