
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរំលឹកមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ និងមិនត្រូវធ្វើអ្វីហួសដែនកំណត់នៃច្បាប់
តាកែវ៖ ឯកឧត្តម គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការណែនាំ និងក្រើនរំលឹកដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ដោយមិនត្រូវប្រព្រឹត្តឬដើរហួសដែនកំណត់ និងតួនាទីរបស់ខ្លួនជាមន្រ្តីព័ត៌មាននោះឡើយ។







