
អាជ្ញាធរតាកែវ កំពត កណ្ដាល និងអាជ្ញាធរខេត្តអានយ៉ាង ប្រទេសវៀតណាម ឯកភាពរួមគ្នាលើកិច្ចសហប្រតិបត្តិការឹតបន្តឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន
តាកែវ៖ អាជ្ញាធរខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឯកភាពជាមួយអាជ្ញាធរខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងការរៀបចំចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការរួមគ្នា សំដៅពង្រឹងប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសឆ្លងដែន តាមរយៈក្របខណ្ឌការិយាល័យទំនាក់ទំនងព្រំដែន (BLO) នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។







