
អាជ្ញាធរខេត្តតាកែវ ច្រានចោលការរិះគន់រឿងបាត់បង់កេរដំណែលចាស់ៗ ខណៈកំពុងរុះរើជួសជុល និងកែលម្អសួនច្បារមាត់បឹងតាកែវ ដើម្បីត្រៀមប្រឡងប្រជែងជ័យលាភី «ទីក្រុងស្អាត»
តាកែវ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ រួមមាន នាយករដ្ឋបាល និងនាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្ត បានអញ្ជើញ ចុះពិនិត្យមើលដំណើរការជួសជុល និងកែលម្អសួនច្បារមាត់បឹងតាកែវ ដោយផ្ទាល់ ព្រមទាំងបានបដិសេធ និងច្រានចោលទាំងស្រុង នូវរាល់ការរិះគន់តាមបណ្តាញសង្គមមួយចំនួន ដែលចោទប្រកាន់ថា ការជួសជុលនេះបានធ្វើឱ្យបាត់បង់កេរដំណែលរបស់ថ្នាក់ដឹកនាំខេត្តអាណត្តិមុនៗ។







