
អាជ្ញាធរក្រុងដូនកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញផ្សារធំតាកែវ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការលក់ដូររបស់អាជីវករ
តាកែវ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ លោក សុខ គង្គារ័ត្ន អភិបាលរង នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំផ្ទាល់នូវកងកម្លាំងចម្រុះ រួមមាន មន្ត្រីរដ្ឋបាលក្រុង ក្រុមការងារសណ្ដាប់ធ្នាប់ក្រុង និងកងកម្លាំងប៉ុស្តិ៍សណ្ដាប់ធ្នាប់ផ្សារធំតាកែវ ចុះធ្វើសកម្មភាពរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅតាមទីប្រជុំជន និងតំបន់ជុំវិញផ្សារធំតាកែវ។











