
លោកអភិបាលស្រុកបាទី ជំរុញឱ្យស្មៀនឃុំទាំង១៥ បង្កើនប្រសិទ្ធភាព និងល្បឿនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដល់ស្មៀនឃុំទាំង១៥ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន រហ័ស និងទាន់ពេលវេលា។











