
រដ្ឋបាលខេត្តតាកែវ ដឹកនាំប្រតិភូអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត សភាចារ្យ ច័ន្ទ សារុន
តាកែវ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរ អង្គភាព ថ្នាក់ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត បានសម្តែងនូវកតញ្ញូតាធម៌ និងការសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។







