
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត៖ «រាជរដ្ឋាភិបាលតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន»
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានលើកឡើងប្រាប់បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ដោយបានអនុវត្តសកម្មភាពជាច្រើនក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពជូនពួកគាត់។







