
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦
តាកែវ៖ នាព្រឹកថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមវិញ្ញាសា និងប្រកាសលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន បាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ។







