
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ផ្ញើសាររំលឹកធ្ងន់ៗពីខេត្តតាកែវ ដល់យុវជន និងសិស្សានុសិស្ស ត្រូវប្តេជ្ញាដាច់ខាតជៀសឲ្យឆ្ងាយពីគ្រឿងញៀន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវ និងណែនាំយ៉ាងទទូចដល់ប្អូនៗក្មួយៗ សិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជាទាំងអស់ ត្រូវរួមគ្នារក្សាសេចក្តីថ្លៃថ្នូរ ដោយប្តេជ្ញាចិត្តជៀសវាងឲ្យឆ្ងាយជាដាច់ខាតពីបញ្ហាគ្រឿងញៀន។







