
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យជំរុញការដំឡើងស្ត្រីជាអភិបាលរងខេត្តយ៉ាងតិច ៣រូប សម្រាប់ខេត្តនីមួយៗទៅថ្ងៃមុខ
ឯឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ និងការណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់អាជ្ញាធរខេត្តទាំងអស់ ត្រូវជំរុញការដំឡើងស្ត្រីឱ្យកាន់តួនាទីជាអភិបាលរងខេត្ត ឱ្យបានយ៉ាងតិចចាប់ពី ៣រូបឡើងទៅ ក្នុងរដ្ឋបាលខេត្តនីមួយៗ។







