
រដ្ឋបាលស្រុកកោះអណ្ដែត ជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់បាក់ឌុប សម័យប្រឡង ១០-១១ ខែ សីហា ឆ្នាំ ២០២៦
ស្រុកកោះអណ្ដែត៖ កាលពីរសៀលថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកោះអណ្ដែត បានរៀបចំពិធីជួបសំណេះសំណាល និងអបអរសាទរយ៉ាងកក់ក្តៅជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ មកពីវិទ្យាល័យទាំង៣ ក្នុងស្រុកកោះអណ្ដែត ដោយមានការចូលរួមពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅក្នុងសាលប្រជុំធំនៃរដ្ឋបាលស្រុក។











