
ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំពុទ្ធបរិស័ទរៀបចំពិធីដង្ហែព្រះពុទ្ធបដិមាសមាធិនៅវត្តសីហរតនារ៉ាម
តាកែវ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីដង្ហែព្រះពុទ្ធបដិមាសមាធិ ដើម្បីតម្កល់លើបុស្បុកជាទីសក្ការបូជា នៅវត្តសីហរតនារ៉ាម ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះបានផ្តួចផ្តើមគំនិតឡើងដោយ គណៈកម្មការទី៩នៃរដ្ឋសភា រួមជាមួយ ឧកញ៉ា លី ឆេង និងក្រុមគ្រួសារ ព្រមទាំងលោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ ក្រុមការងារចលនាស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការរួមគ្នាដង្ហែព្រះពុទ្ធបដិមាសមាធិដែលឆ្លាក់អំពីថ្មកែវយ៉ាងប្រណីត។







