
ក្រសួងកសិកម្ម បង្កើត «សហគមន៍កសិកម្មទំនើប»នៅស្រុកទ្រាំង ក្រោមគម្រោង EMPOWER ដើម្បីពង្រឹងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពកសិករឱ្យមានចីរភាព
ស្រុកទ្រាំង៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកទ្រាំង បានរៀបចំ «ពិធីមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប គម្រោង EMPOWER» ។ ពិធីនេះរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងប្រជាកសិករយ៉ាងច្រើនកុះករ នៅសហគមន៍កសិកម្មរនាមសាមគ្គី ស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។







