
អាជ្ញាធរខេត្តតាកែវបន្តជំរុញការអនុវត្ត និងផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមរបស់រាជ រដ្ឋាភិបាល ក្នុងក្របខណ្ឌទូទាំងខេត្ត ឱ្យបានខ្លាំងក្លាបន្ថែមទៀត
តាកែវ៖នៅក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្នរបស់រាជរដ្ឋាភិបាល នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តតាកែវបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិឃុំសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធត្រូវពង្រឹងការអនុវត្ត និងបង្កើនការផ្សព្វផ្សាយកម្មវិធីជាតិជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល ឱ្យដល់បងប្អូនប្រជា ពលរដ្ឋដែលរងគ្រោះ និងជាក្រុមគោលដៅ នៅក្នុងក្របខណ្ឌទូទាំងខេត្ត ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីក្រុមការងារជួយពួកគាត់បានទាន់ពេលវេលា។







