
ឯកឧត្តម ទួន ស៊ីផាន់ អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបជាង ១,០០០នាក់ ក្នុងស្រុកត្រាំកក់
ត្រាំកក់៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់និទ្ទេស (A, B, C, D, និង E) សរុបចំនួន ១,១៦៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។







