
លោក ពៅ សុខន ណែនាំមន្ត្រីព័ត៌មានខេត្តតាកែវ បង្កើនការចុះផលិតវីដេអូ និងរូបភាពអំពីសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ
តាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ពៅ សុខន ប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញព័ត៌មានទាំងអស់ ត្រូវបន្តចុះផលិតវីដេអូខ្លីៗ និងរូបភាពប្រកបដោយគុណភាព អំពីសមិទ្ធផលថ្មីៗ និងសកម្មភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ក៏ដូចជាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីលាតត្រដាង និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានជ្រាបច្បាស់ពីកិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍជាតិនៅមូលដ្ឋាន។







