
កម្ពុជា ជ្រើសរើសយន្តការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មិនមែនក្នុងន័យបង្កើនភាពតានតឹងនោះទេ ប៉ុន្តែដើម្បីកសាងទំនុកចិត្តឡើងវិញ និងដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា អមដំណើរដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលជាតំណាងរង (Deputy Agent) គណៈប្រតិភូ និងក្រុមប្រឹក្សាអ្នកច្បាប់របស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃគណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី។







