
រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងសន្តិសុខ ចរាចរណ៍ និងលើក កម្ពស់សោភ័ណភាព សម្រាប់ត្រៀមរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រៀបចំផែនការការពារសន្តិសុខឱ្យបានតឹងរ៉ឹងបំផុត នៅតាមទីសាធារណៈ ដងផ្លូវជាតិ សួនច្បារ និងជាពិសេសនៅតាមទីវត្តអារាមនានាទូទាំងខេត្ត ដែលជាទីតាំងប្រមូលផ្តុំប្រជាពលរដ្ឋធ្វើបុណ្យទាន ។







