
អភិបាលស្រុកបាទីដឹកនាំកម្លាំងអាវុធហត្ថចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ ក្រុមអ្នកញៀនល្បែងរត់ប្រាសអាយុបន្សល់ទុកម៉ូតូ ២គ្រឿង
តាកែវ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទី បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងយ៉ាងទាន់ហេតុការណ៍ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក ។ ប្រតិបត្តិការបង្រ្កាបនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមសហការជាមួយកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាទី។ ទីតាំងល្បែងស៊ីសងខុសច្បាប់ដែលត្រូវបានចុះបង្រ្កាបនោះ ស្ថិតនៅក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។











