
ប.ស.សខេត្តតាកែវ រៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយពី «អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.)» ដល់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ក្នុងភូមិសាស្រ្តក្រុងដូនកែវ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក កឹម ចណ្ណារិទ្ធ ប្រធានសាខាបេឡាជាតិសន្តិសុខសង្គម លោក សោ សុផល អភិបាលរងក្រុងដូនកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីផ្សព្វផ្សាយស្ដីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម» ជូនដល់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ក្នុងភូមិសាស្រ្តក្រុងដូនកែវ ខេត្តតាកែវ ដោយមានការអមដំណើរពីសំណាក់លោកនាយករងរដ្ឋបាលក្រុង លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុង នៅទីស្តីការសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តតាកែវ។











