
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ ៥០០នាក់ នៅស្រុកពេជ្រាដា
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហ៉ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងការចែកសម្ភារប្រមូលផលកាហ្វេ» ជូនដល់បងប្អូនប្រជាកសិករចំនួន ៥០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុកពេជ្រាដា តំណាងក្រុមហ៊ុន ខូហ្វី ព្រមទាំងបងប្អូនប្រជាកសិករជាច្រើនរូប។











