ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ព័ត៌មាន ទទក ប៉ៃលិន (វីដេអូ) : ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជិត ៨០០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ព័ត៌មាន ទទក ប៉ៃលិន៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ទទួលបានអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្នុងគោលបំណង ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

កាកបាទក្រហមខេត្តប៉ៃលិនគោលនយោបាយអាទិភាព៦ចំណុចជនរងគ្រោះទឹកជំនន់

ព័ត៌មានពាក់ព័ន្ធ

ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
គ្រោះធម្មជាតិ
ក្រុមការងារមន្ទីរសាធារណការខេត្តប៉ៃលិន ចុះជួសជុលកំណាត់ផ្លូវខូចខាតដោយទឹកជំនន់ នៅសង្កាត់អូរតាវ៉ៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
(ប៉ៃលិន)៖ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានចុះធ្វើសកម្មភាពជួសជុល និងស្ថាបនាកំណាត់ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ស្ថិតនៅផ្លូវបំបែក ផ្លូវវាងក្រុង ក្នុងភូមិដីក្រហម ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រតិបត្តិការជួសជុលនេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បម្រើដល់ផលប្រយោជន៍ និងសុវត្ថិភាពធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនេះ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
គ្រោះធម្មជាតិ
គណៈបញ្ជាការឯកភាពស្រុក បន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស
(ប៉ៃលិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំង(កម្លាំងអធិការដ្ឋាននគរបាលស្រុក កងកម្លាំងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ ឃុំ)សហការជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន ស ស យ ក បានបន្ដចុះពិនិត្យតាមដានស្ថានភាពទឹក ព្រមទាំងជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរហ័ស មកកាន់ទីទួលសុវត្ថសុវត្ថិភាព។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំរៀបចំពិព័រណ៍ និងសិល្បៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំរៀបចំពិព័រណ៍ និងសិល្បៈ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦

លោក អម សុភា អភិបាលរងខេត្ត បានជម្រុញ និងណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរក្រុង ស្រុក និងគ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នារៀបចំការដាក់តាំងបង្ហាញផលិត ផល និងស្តង់ពិព័រណ៍នានាឱ្យមានរបៀបរៀបរយ ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២ គ្រួសារ នៅស្រុកទ្រាំង
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយជំនន់ទឹកភ្លៀង ១២ គ្រួសារ នៅស្រុកទ្រាំង

ប្រជាពលរដ្ឋចំនួន ១២ គ្រួសារ ទីទ័លក្រ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិត្រពាំងកក់ និងភូមិអង្គកែវ ស្ថិតនៅឃុំអង្គកែវ ស្រុកទ្រាំង ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមខេត្ត។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ ចុះអនុស្សរណៈលើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ ចុះអនុស្សរណៈលើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
សកម្មភាពអាជ្ញាធរ

អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញបេសកកម្មអធិការកិច្ច និងទស្សនកិច្ចរបស់ លោកស្រី STEFANIA DINA នាយិកាផ្នែកកសិកម្ម ចំណីអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ (AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងគណៈប្រតិភូអមដំណើរ នៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត