
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញបេសកកម្មអធិការកិច្ច និងទស្សនកិច្ចរបស់ លោកស្រី STEFANIA DINA នាយិកាផ្នែកកសិកម្ម ចំណីអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ (AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងគណៈប្រតិភូអមដំណើរ នៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ។











