
អាជ្ញាធរខេត្តសៀមរាប៖ ការផលិតមាតិកាប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមចំណែកបង្កើនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ
នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកផលិតមាតិកាផ្សព្វផ្សាយ (Content Creators) និងតំណាងវិស័យឯកជនក្នុងខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការចូលរួមផ្សព្វផ្សាយអំពីសក្តានុពល ភាពទាក់ទាញ និងការអភិវឌ្ឍរបស់ខេត្តឱ្យកាន់តែទូលំទូលាយ។











